Imperial Dream XO បង្ហាញខ្លួនជាមួយរូបរាងថ្មី៖ ជួយសម្រាលបន្ទុកនៃការចំណាយរបស់មាតាបិតា ប៉ុន្តែបង្កើនអាហារូបត្ថម្ភសម្រាប់កូនៗកាន់តែខ្ពស់
ក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្នដែលមានការប្រែប្រួល និងការកើនឡើងនៃថ្លៃចំណាយប្រចាំថ្ងៃ អាណាព្យាបាលគ្រប់រូបតែងតែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងថវិកាគ្រួសារ។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមិនអាចខ្វះខាតបាននោះគឺ “អាហារូបត្ថម្ភសម្រាប់កូនៗ”។ យល់ច្បាស់ពីក្តីបារម្ភនម្សៅទឹកដោះគោ Imperial Dream XO បានធ្វើការផ្លាស់ប្តូររូបរាងថ្មី ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នក ប្រើប្រាស់។
ការផ្លាស់ប្តូរលើកនេះ មិនត្រឹមតែនាំមកនូវសោភ័ណភាពថ្មីប៉ុណ្ណោះទេ ប៉ុន្តែទឹកដោះគោម្សៅ Imperial Dream XO បានធ្វើការកែសម្រួលតម្លៃឲ្យកាន់តែសមរម្យជាងមុនដោយការកាត់បន្ថយលើការផ្សព្វផ្សាយធំៗ និង ដើម្បីប្រាកដថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ កុមារកម្ពុជានឹងនៅតែទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងល្អបំផុត។
អ្វីដែលកាន់តែពិសេសនោះគឺការបង្កើនគុណភាពជាមួយសារធាតុផ្សំសំខាន់ៗដូចជា DHA រហូតដល់ 100mg សម្រាប់ការអភិវឌ្ឍខួរក្បាល បង្កើនភាពវៃឆ្លាត និង HMO សម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ ព្រមទាំងវីតាមីន និងជាតិរ៉ែលើសពី ៥៥ ប្រភេទផ្សេងទៀតដែលសុទ្ធសឹងតែជួយដល់ការលូតលាស់ប្រកបដោយសុខភាពល្អសម្រាប់កូនៗជាទីស្រឡាញ់។
នេះគឺជាការតាំងចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនទឹកដោះគោម្សៅ Imperial Dream XO សម្រាប់សុខភាពនិងតែងតែនៅក្បែរកុមារកម្ពុជា។

