លោកស្រី Peng Liyuan ថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ របស់អង្គការសុខភាពពិភពលោក ស្តីពីទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ ២០២៦
ថ្ងៃទី ១៨ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនXi Jinping និងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈអង្គការ សុខភាពពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងជំងឺរបេងនិងជំងឺអេដស៍ បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ របស់អង្គការសុខភាពពិភពលោកស្តីពីទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ ២០២៦ ។
លោកស្រី Peng Liyuan បានថ្លែងថា ជានិច្ចកាល អង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិតែងតែប្រកាន់ខ្ជាប់ការចាត់ទុកការថែរក្សាសុខភាពរបស់មនុស្សជាតិជាកាតព្វកិច្ច ចាត់ទុកការកម្ចាត់រោគរបេងជាគោលដៅ ហើយបានធ្វើការងារប្រកបដោយប្រសិទ្ធភាពយ៉ាងច្រើន ។
លោកស្រី Peng Liyuan បានថ្លែងទៀតថា ការកម្ចាត់រោគរបេង និងថែរក្សាសុខភាពមនុស្សជាតិ ជាការស្វែងរកនិងក្តីបំណងរួមរបស់យើង ។ នាងខ្ញុំសូមអំពាវនាវឱ្យឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃប្រទេសនានា រួមគ្នាធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងន័យគាំទ្រនិងចូលរួមបុព្វហេតុកម្ចាត់រោគរបេងនៅទូទាំងពិភពលោក ដើម្បីឱ្យសមិទ្ធផល នៃការកម្ចាត់រោគរបេងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល និងពួតដៃគ្នាដើម្បីបង្កើតសហគមន៍សុខភាពសម្រាប់មនុស្សជាតិ ៕
