ព័ត៌មានអន្តរជាតិ

‎អ៊ីរ៉ង់បាញ់មីស៊ីលពីរគ្រាប់ ទៅលើមូលដ្ឋានយោធា រួមអាមេរិក-អង់គ្លេស ដែលមានចម្ងាយ ៤.០០០គីឡូម៉ែត្រពីអ៊ីរ៉ង់‎

បរទេស: លោក Diego Garcia អ្នកកាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកជាច្រើនរូបថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ពីរគ្រាប់ទៅលើមូលដ្ឋាន យោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។

‎យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា មីស៊ីលមួយគ្រាប់បានបរាជ័យ ហើយនាវាចម្បាំងអាមេរិកមួយគ្រឿងបានបាញ់ស្ទាក់មីស៊ីលមួយគ្រាប់ទៀត។ នៅពេលនេះ មិនទាន់ត្រូវបានកំណត់ថាតើមានការស្ទាក់មីស៊ីលឬអត់នោះទេ ប៉ុន្តែមីស៊ីលទាំងពីរគ្រាប់មិនបានបាញ់ចំមូលដ្ឋានយោធានោះទេ, នេះបើតាម មន្ត្រីបានប្រាប់ The Wall Street Journal។

‎មូលដ្ឋានយោធា Diego Garcia មានទីតាំងស្ថិត នៅចម្ងាយប្រហែល ៤.០០០ គីឡូម៉ែត្រពីអ៊ីរ៉ង់ ដែលជាចម្ងាយទ្វេដង នៃចម្ងាយ ២០០០ គីឡូម៉ែត្រដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានបាញ់កាលពីខែមុន។

‎ប្រែសម្រួល: ណៃ តុលា

To Top