ព័ត៌មានអន្តរជាតិ

មេដឹកនាំបារាំងលោក Macron រិះគន់ខ្លាំងនិងបញ្ជាក់ថា ជារឿងមិនអាចទទួលយកបាន សម្រាប់ការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសលីបង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រតិបត្តិការយោធាដែលកំពុង បន្តរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ គឺបានបំពានច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ ក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រូសែល កាលពីថ្ងៃព្រហស្បតិ៍ លោក Macron ក៏បានរិះគន់ការវាយប្រហារលើអ៊ីស្រាអែល ដែលត្រូវបានអនុវត្ត ដោយចលនាសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅលីបង់ ដែលបានប្តេជ្ញាសងសឹកចំពោះការ សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khameneiផងដែរ ។

លោក Macron បានច្រានចោល ការយល់ឃើញ ដែលថាភាគីទីបីអាចដោះស្រាយជម្លោះ ជាមួយក្រុមដែលជាប់ពាក់ព័ន្ធ ជាមួយអ៊ីរ៉ង់ តាមរយៈកម្លាំង ដោយសង្កត់ធ្ងន់ថាមានតែអាជ្ញាធរលីបង់ប៉ុណ្ណោះ ដែលមានភាពស្របច្បាប់ក្នុង ការដោះស្រាយបញ្ហានេះ។

លោក Macron ក៏បានចង្អុលបង្ហាញថាអ៊ីស្រាអែល បានធ្វើប្រតិបត្តិការស្រដៀងគ្នានេះ នៅក្នុងប្រទេសលីបង់ អស់រយៈពេលជាច្រើនឆ្នាំដោយមិនដែលបង្កើត លទ្ធផលដែលរំពឹងទុកណាមួយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top