លោក ដូណាល់ ត្រាំ ហៅអង្គការណាតូថា ជាក្រុមប្រទេសកំសាក
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ ជុំវិញការខ្វះការគាំទ្រ របស់ពួកគេចំពោះសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈដែលច្រកសមុទ្រហ័រមូសនៅតែបិទជិត ដោយគ្មានទីបញ្ចប់នៃជម្លោះដែលអាចមើលឃើញ។
យោងតាមសារព័ត៌មាន AL Jazeera ចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social របស់លោកកាលពីថ្ងៃសុក្រថា
ប្រទេសនៅណាតូគឺជា “មនុស្សកំសាក ហើយយើងនឹងចងចាំ!” ។
ប្រធានាធិបតីអាមេរិកបានត្អូញត្អែរថា ប្រទេសណាតូមិន ចង់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ទេ ប៉ុន្តែនៅតែត្អូញត្អែរអំពីតម្លៃ ប្រេងខ្ពស់។
ប្រែសម្រួលៈ ណៃ តុលា
