ព័ត៌មានជាតិ

រដ្ឋមន្រ្តីវប្បធម៍ ៖ ស្នាមរបួសលើផ្ទាំងថ្ម ប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។

រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម របស់លោកស្រីរដ្ឋមន្រ្តី ដោយភា្ជប់នូវសំណេរថា «ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ​ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ ទាំងថ្ម​ ទាំងមនុស្សឈឺផ្សាដូចៗគ្នា។ ឈរលើកំពូលភ្នំក្រោមកម្លាំងព្យុះ ព្រះវិហារគឺ ជាទឹកភ្នែកមួយដំណក់ នៃបេតិកភណ្ឌខ្មែរ​ ដែលកំពុងដក់ជាប់នៅលើផ្ទៃមុខ មនុស្សជាតិ​ ក្រោមលំហ នៃពេលវេលាជាអន្តន» ​៕

To Top