ព័ត៌មានជាតិ

សម្តេចធិបតី ៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម

ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវបំណងដ៏ធំ និងជំរុញខេត្តស្វាយរៀង ឱ្យក្លាយជាខេត្តសក្តានុពលសេដ្ឋកិច្ចធំ ដែលសម្បូរទៅដោយរោងចក្រសហគ្រាស ជំនួសដោយការដាំដុះវិស័យកសិកម្ម ។

ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ មកបង្កើតរោងចក្រសហគ្រាសឱ្យបាក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់ គម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀង ធ្លាប់ជាខេត្តពិបាកក្នុងការដាំដុះកសិកម្ម ដោយសារកត្តាស្ថានដីក្នុងខេត្ត មិនសូវអំណោយផល ដូច្នេះអាចងាកចេញពីការដាំស្រូវ ទៅជាការបង្កើតរោងចក្រ សហគ្រាស ឱ្យបានច្រើនវិញ ។

ដោយសារតែកត្តាស្ថានដីនេះហើយ ទើបសម្តេចធិបតី នាយកដ្ឋមន្ត្រី ឱ្យអភិបាលខេត្តស្វាយរៀង កុំ​ឱ្យខេត្តនេះក្លាយទៅជាខេត្តមួយ ដែលមានកេរ្តិ៍ឈ្មោះមិនល្អ ប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារតែបញ្ហាសន្តិសុខ ជុំវិញការឆបោកតាមអនឡាញ (Scam Online) ជាដើម ។

សម្តេចធិបតី បានបញ្ជាក់ថា ប្រសិនបើបញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺទាក់ទាញការវិនិយោគ និងបង្កើតនូវការវិនិយោគ ឱ្យកាន់តែរីកនោះ២០ឆ្នាំទៀត រោងចក្រមិនមានត្រឹមតែក្រុងបាវិតនោះទេ អាចនឹងមកជុំវិញខេត្ត ក្រុង តែម្តង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ “ខ្ញុំថា មិនបាច់ដាំស្រូវ មិនបាច់ដាំអីទេ ដាំរោងចក្រ ស្រូវមួយហិចតា បានប៉ុន្មានតោន គិតជាលុយវាឡើងចុះ តែបើដាំរោងចក្រ ផលិតផលឧស្សាហកម្ម ផលិតផល មិនងាយចុះថ្លៃ ឡើងចុះដូចកសិផលទេ ។ ដី១០ហិចតា ធ្លាប់ចិញ្ចឹមតែ១០គ្រួសារ ដី១០ហិចតានេះ អាចប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស អាចចិញ្ចឹមដល់រាប់ម៉ឺនគ្រួសារ ដី១០ហិចតា ដែលធ្លាប់តែទាញផល ត្រឹមតែថា ១លានដុល្លារចុះឱ្យកម្ពុជា តែប្រែក្លាយទៅជាតំបន់ឧស្សាហកម្ម អាចក្លាយជាពាន់លាន ៕

To Top