ប្រេស៊ីល បង្ហាញផែនការ ក្នុងការបង្កើនទំហំនាំចេញ របស់ខ្លួនទោះក្នុងគ្រាវិបត្តិសកល
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលប្រេស៊ីលកាលពីថ្ងៃពុធ បានប្រកាសកញ្ចប់ហិរញ្ញប្បទាន ចំនួន១៥ពាន់លានលុយរៀលរបស់ប្រេស៊ីល ឬប្រហែល២,៨៧ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិស័យផលិតភាពសំខាន់ៗ និងលើកកម្ពស់ការប្រកួតប្រជែងការនាំចេញ។
យោងតាមអាជ្ញាធរបានឱ្យដឹងថា មូលនិធិនេះគឺសំដៅលើឧស្សាហកម្មជំរុញ ការនាំចេញដែលរងផលប៉ះពាល់ដោយសម្ពាធភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសកល រួមទាំងជម្លោះអន្តរជាតិ និងវិធានការពន្ធរបស់សហរដ្ឋអាមេរិក។
វិស័យដែលមានសិទ្ធិរួមមាន ដែកថែប លោហធាតុ យានយន្ត ឱសថ និងអេឡិចត្រូនិច ក៏ដូចជាក្រុមហ៊ុនដែលប្រឈម នឹងការខ្វះខាត នៃធាតុចូលសំខាន់ៗដូចជា ជីជាដើម។
នៅក្នុងការផ្លាស់ប្តូរដែលពាក់ព័ន្ធ ប្រធានាធិបតី ប្រេស៊ីល Luiz Inacio Lula da Silva បានប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធឥណទាន នាំចេញផ្លូវការរបស់ប្រទេសប្រេស៊ីល ដែលត្រូវបានរចនាឡើងដើម្បីធ្វើទំនើបកម្មយន្តការហិរញ្ញវត្ថុ និងធានារ៉ាប់រងផងដែរ។
គួរឲ្យដឹងដែឬថាច្បាប់នេះស្វែងរកការតម្រឹមការអនុវត្តជាតិជាមួយនឹងស្តង់ដារអន្តរជាតិ ធ្វើអោយប្រសើរឡើងនូវតម្លាភាព និងពង្រីកការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម៕
ប្រែសម្រួល៖ស៊ុនលី
