លោក ត្រាំ ពន្យារពេលវាយប្រហារ ការបំផ្លាញថាមពល របស់អ៊ីរ៉ង់ រយៈពេល ១០ថ្ងៃទៀត ដោយលើកហេតុផលថា កិច្ចចរចាជាមួយទីក្រុង តេហេរ៉ង់ «កំពុងដំណើរការទៅដោយរលូន»
បេទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដើរចេញពីការសន្យារបស់លោក ក្នុងការបន្តការវាយប្រហារលើរោងចក្រ ថាមពលរបស់សាធារណរដ្ឋអ៊ីស្លាម ហើយបានពង្រីកថ្ងៃផុត កំណត់រយៈពេល ១០ ថ្ងៃបន្ថែមទៀត ដោយលោកបានអះអាងថា កិច្ចចរចាជាមួយទីក្រុងតេហេរ៉ង់ «កំពុងដំណើរការទៅដោយរលូន»។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា ដំបូងឡើយ លោក ត្រាំ បានគំរាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា នឹង «បំផ្លាញ» បណ្តាញថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រហ័រមូសដ៏សំខាន់ឡើងវិញសម្រាប់ការដឹកជញ្ជូនអន្តរជាតិ។ យ៉ាងណាក៏ដោយ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានព្រមានថា ខ្លួននឹងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ជាការសងសឹក លោក ត្រាំ កាលពីថ្ងៃចន្ទ ក៏បានពន្យារពេលការគំរាមកំហែង របស់លោករយៈពេលប្រាំថ្ងៃរបស់លោក ដោយលើកឡើងពី «ការសន្ទនាដែលមានផលិតភាពខ្ពស់» ជាមួយអ៊ីរ៉ង់។
លោកបានសរសេរនៅក្នុងសារ Truth Social កាលពីថ្ងៃព្រហស្បតិ៍ថា «តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ សូមឲ្យសេចក្តីថ្លែងការណ៍នេះតំណាងឱ្យថា ខ្ញុំបានផ្អាករយៈពេលនៃការបំផ្លាញ រោងចក្រថាមពលរយៈពេល ១០ ថ្ងៃទៀត» ដោយទទូចថា «កិច្ចចរចាកំពុងដំណើរការ ហើយទោះបីជាមានសេចក្តីថ្លែងការណ៍ ខុសឆ្គងផ្ទុយពីនេះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃទៀតក៏ដោយ ក៏ពួកគេកំពុងដំណើរការទៅដោយរលូន»។
ប្រែសម្រួលៈ ណៃ តុលា
