ព័ត៌មានជាតិ

លោក ទីវ រ៉ាវុឌ្ឍ អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នងបរិវេណវត្តបុប្ផាសុវណ្ណ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងកម្មវិធីសំណេះសំណាលនេះ លោក បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីស្រឡាញ់។

ក្នុងឱកាសនោះផងដែរ លោក ក៏បានស្វែងយល់ពីជីវភាពរស់នៅ ការបង្កបង្កើនផលស្រូវ ការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល

To Top