បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្វីដែលត្រូវបានគេពណ៌នាថា ជាដំណើរការចរចារវាងអ៊ីរ៉ង់និងអាមេរិក គឺតាមពិតមិនមែនជាការចរចាពិតទាល់តែសោះ។
ប្រភពដដែលបានសរសេរថា នៅតែមិនទាន់មានការសន្ទនាដោយផ្ទាល់ពេញលេញ គ្មានក្របខណ្ឌដែលទទួល យកគ្នាទៅវិញទៅមក គ្មានការត្រៀមខ្លួនដែលអាចមើលឃើញសម្រាប់សម្បទានទៅវិញទៅមក និងគ្មានសញ្ញានៃការជឿទុកចិត្ត ជាយុទ្ធសាស្ត្ររវាងភាគីនៅឡើយនោះទេ។
អ្វីដែលមានជំនួសវិញគឺការផ្លាស់ប្តូរសញ្ញា ដែលបែកខ្ញែកគ្នាតាមរយៈអន្តរការីដែលអមដោយការកើនឡើងផ្នែកយោធា ការព្រមានជាសាធារណៈ ការបង្ខិតបង្ខំខាងនយោបាយ និងការទាមទារ ដែលនៅតែមិនអាចផ្សះផ្សាជាមូលដ្ឋាន។
ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់យោបល់ថាទំនាក់ទំនងការទូត កំពុងដំណើរការទៅមុខ ខណៈពេលដែលទីក្រុងតេហរ៉ង់ទទូចថា គ្រាន់តែជាការបញ្ជូនសារ តាមរយៈអ្នកសម្រុះសម្រួលមិនអាចត្រូវ បានគេហៅថាការចរចាបានទេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់មិនចរចាជាមួយអាមេរិកទេ ។ យោងតាមការបញ្ជាក់របស់គាត់ បន្ថែមបានឲ្យដឹងថា ការពិតដែលថាសារត្រូវបានផ្ញើតាមរយៈអន្តរការីផ្សេងៗ មិនមានន័យថាការពិភាក្សាកំពុងដំណើរការនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
