សេតវិមាន ធ្វើការផ្លាស់ប្តូរ ឈ្មោះកោះ Epstein Island នៅលើផែនទី របស់ទូរស័ព្ទ Google
បទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែតWashington Post បានរាយការណ៍ថា សេតវិមានត្រូវបានប្តូរ ឈ្មោះ’កោះ Epstein’ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Google Pixel មួយចំនួន។
កោះដែលគេសំដៅទៅលើកោះនៅសមុទ្រការាបៀន Little St. James ដែលត្រូវបានកាន់កាប់ដោយអតីតឧក្រិដ្ឋជនដែលត្រូវបានគេបានកាត់ទោសលោក Jeffry Epstein។
យោងតាមព្រះរាជអាជ្ញា វាបានបម្រើការជាកន្លែង សម្រាប់ការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្សេងទៀត ដែលពាក់ព័ន្ធនឹង ឥស្សរជនខ្ពស់មួយចំនួននៅក្នុងអាជីវកម្ម និងនយោបាយ។
WaPo បាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា នៅពេលដែលអ្នកកាសែតរបស់ខ្លួនបានព្យាយាមហៅទៅកាន់ White House នៅដើមសប្តាហ៍នេះ ឈ្មោះនៅលើអេក្រង់បង្ហាញថាពួកគេធ្វើការងារជាមួយនឹង “កោះ Epstein” ។
គួរឲ្យដឹងដែរថាមានតែអ្នកប្រើប្រាស់ទូរស័ព្ទ Pixel របស់ Google ប៉ុណ្ណោះដែលជួបប្រទះបញ្ហានេះ។ របាយការណ៍បានសរសេរទៀតថាសម្រាប់ទូរស័ព្ទ Android និង iPhone ផ្សេងទៀត មិនមានឈ្មោះត្រូវបានបង្ហាញនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
