វិមានក្រមឡាំងអះអាងថា សហរដ្ឋអាមេរិក បានផ្តល់លក្ខខណ្ឌ គួរឲ្យចាប់អារម្មណ៍ មួយចំនួនមកឲ្យរុស្សី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការ របស់លោកប្រធានាធិបតីរុស្សី គឺលោក Yuri Ushakov បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ ការផ្តល់ជូនដ៏គួរ ឱ្យចាប់អារម្មណ៍មួយចំនួន ដល់ប្រទេសរុស្ស៊ី។
ការផ្តល់ជូនដែលជឿជាក់ថា ទាក់ទងនឹងដំណើរ ការសន្តិភាពអ៊ុយក្រែន ទោះបីជាវាត្រូវបានផ្អាកយ៉ាង មានប្រសិទ្ធភាពក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្តី។
ទីក្រុងមូស្គូ និងក្រុងគៀវបានចូលរួមជាច្រើនខែ នៅក្នុងការចរចា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយបានបើកកិច្ចប្រជុំពីរក្នុងទម្រង់ត្រីភាគីនៅទីក្រុង Abu Dhabi ក្នុងខែមករា បន្ទាប់មកការចរចានៅទីក្រុងហ្សឺណែវ នៅពាក់កណ្តាលខែកុម្ភៈ។
ទោះបីជាយ៉ាងណាក៏ដោយ ការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែលដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ និងការវាយប្រហារសងសឹក របស់ទីក្រុងតេហរ៉ង់លើមូលដ្ឋានទ័ព អាមេរិកនៅទូទាំងមជ្ឈិមបូព៌ាបានរំខាន ដល់ការចរចាបន្ទាប់ទៀតនៅក្នុងប្រទេសអារ៉ាប់រួម ដែលគ្រោងធ្វើឡើងនៅដើមខែមីនា។
ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃអាទិត្យ លោក Ushakov បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ចេញសំឡេងគួរឱ្យចាប់អារម្មណ៍ជាច្រើន ខ្ញុំចង់និយាយថា គំនិតមានប្រយោជន៍ និងការផ្តល់ជូន ទាក់ទងនឹងដំណើរការសន្តិភាព អ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី
