ព័ត៌មានអន្តរជាតិ

​ សង្គ្រាមអាមេរិក​ និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់​ ឈានចូលដល់ថ្ងៃទី៣០​ ខណៈស្ថានភាពបន្ដតានតឹង​

យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ និងកន្លែងផ្សេងទៀតទូទាំងប្រទេស​ ខណៈដែលជម្លោះចូលដល់ថ្ងៃទី៣០​ របស់ខ្លួន ។

អ្នកនាំពាក្យយោធាម្នាក់បានឧ្យដឹងថា «រលកនៃការវាយប្រហារទ្រង់ទ្រាយធំ» បានកំណត់គោលដៅមជ្ឈមណ្ឌលបញ្ជាការបណ្ដោះអាសន្ន ក៏ដូចជាកន្លែងផលិត និងផ្ទុកប្រព័ន្ធការពារដែនអាកាស និងមីស៊ីលផ្លោង និងកន្លែងផលិត និងផ្ទុកអាវុធផ្សេងទៀត។

មុននេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស​ ៥នាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ លើកំពង់ផែមួយក្នុងទីក្រុងកំពង់ផែមួយក្នុងខេត្ត Hormozgan ភាគខាងត្បូងអ៊ីរ៉ង់។

ការវាយប្រហារថ្មីៗទាំងនេះ បានកើតឡើងចំពេលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលចាប់ផ្តើមពីថ្ងៃទី២៨​ ខែកុម្ភៈ ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតែបន្តរវាងភាគីពាក់ព័ន្ធ និងគ្មានការទម្លាយលើបទឈប់បាញ់ ខណៈដែលវាបានចូលដល់ថ្ងៃទី៣០​ របស់ខ្លួននៅថ្ងៃអាទិត្យ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top