ទីក្រុងមូស្គូ សម្រេចបណ្តេញអ្នកកាទូត អង់គ្លេសម្នាក់ចេញពីប្រទេស ដោយសង្ស័យថាធ្វើ សកម្មភាពចារកម្ម
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSB បានប្រកាសថា អ្នកការទូតអង់គ្លេសម្នាក់នៅទីក្រុងមូស្គូ ត្រូវបានដកហូតការទទួលស្គាល់របស់គាត់ ហើយត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេស បន្ទាប់ពីបានអនុវត្ត សកម្មភាពស៊ើបការណ៍សម្ងាត់ ដោយយកមុខងារនៅស្ថានទូតមកធ្វើជារបាំង។
មន្ត្រីរូបនេះត្រូវបានគេ កំណត់អត្តសញ្ញាណដោយមានឈ្មោះថា Albertus Gerardus Janse van Rensburg មានតួនាទីជាលេខាទីពីរនៅស្ថានទូតអង់គ្លេសក្នុងទីក្រុងមូស្គូ។
យោងតាមសេចក្តីថ្លែងការណ៍របស់ FSB ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ អ្នកការទូតមានចេតនាផ្តល់ព័ត៌មានមិនពិត នៅពេលដាក់ពាក្យសុំការអនុញ្ញាតចូល ដោយហេតុនេះបំពានច្បាប់រុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅលោក Danae Dholakia ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស ឱ្យធ្វើការតវ៉ាជាផ្លូវការ។
ក្នុងការបង្ហាញខ្លួនខ្លីៗ នៅខាងក្រៅអគារក្រសួង លោក Dholakia ត្រូវបានគេឃើញមកដល់ជាមួយ លោកVan Rensburg មុនពេលចូលដោយមិនបានធ្វើ អត្ថាធិប្បាយដល់អ្នកកាសែតឡើយ៕
ប្រែសម្រួល៖ស៊ុនលី
