ជនបង្ក ស៉ីវ ជ័យសិដ្ឋ ដែលសម្លាប់មនុស្ស៥នាក់ នៅខេត្តបាត់ដំបង ចូលខ្លួនមក ស្នងការខេត្តបាត់ដំបងហើយ!
បាត់ដំបង៖ ជនបង្កឈ្មោះ ស៉ីវ ជ័យសិដ្ឋ ជាម្ចាស់រថយន្ដ Mercedes GT53 បុកជនរងគ្រោះស្លាប់រហូតដល់ ៥នាក់ (រាប់ទាំងកូនក្នុងផ្ទៃ ៦នាក់) នៅស្រុក មោងឬស្សី ខេត្ត បាត់ដំបង បានចូលខ្លួនមកកាន់ស្នងការដ្ឋាន នគបាលខេត្តបាត់ដំបងហើយ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសួរចម្លើយ និងចាត់ការបន្តតាមនីតិវិធី។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមលើករណីកូនស្នងការរងខេត្តបន្ទាយមានជ័យមកបំភ្លឺនៅមុខសមត្ថកិច្ចថា សមត្ថកិច្ចកំពុងបន្តនីតិវិធីសួរចម្លើយ ។ ចំពោះលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងទេ ៕







