ព័ត៌មានជាតិ

ស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមផ្លូវច្បាប់

បាត់ដំបង ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងថាស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង ដេីម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ច នគរបាល បានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។

បេីតាម អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថានាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ ដែលជាអ្នកបើកបរ រថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ អ្នកជិះម៉ូតូ ចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួន ទៅកាន់អយ្យការ អមសាលាដំបូង ខេត្តបាត់ដំបង ដើម្បីអនុវត្តតាម ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាល បានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។

ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តិល្មើសច្បាប់ ណាមួយត្រូវបានរួចផុតពី សំណាញ់ច្បាប់បានឡើយ ៕

To Top