ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា អាមេរិកបានផ្គត់ផ្គង់អាវុធ ជាច្រើនរួចទៅហើយ ដល់បាតុករជនជាតិអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី Donald Trump បានប្រាប់កាសែត Fox News ថាសហរដ្ឋអាមេរិក បានបញ្ជូនសព្វាវុធ យ៉ាងច្រើនទៅឱ្យក្រុមបាតុករអ៊ីរ៉ង់ ក្នុងអំឡុងពេលចលាចលក្នុងខែមករា។

បាតុកម្មដែលដំបូងឡើយ ត្រូវបានជំរុញដោយវិបត្តិផ្នែកសេដ្ឋកិច្ច និងត្រូវបានបង្រួបបង្រួមដោយអំពើហិង្សា ត្រូវបានញុះញង់ដោយបើកចំហ នៅពេលនោះដោយលោក Trump ដែលបានគំរាមកំហែងអាជ្ញាធរអ៊ីរ៉ង់ ជាមួយនឹងការសងសឹក ចំពោះការបង្ក្រាបភាពចលាចលនេះ។

ទីក្រុងតេហរ៉ង់បានពណ៌នាបាតុកម្មថា ជាការបង្កហេតុដោយបរទេស ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាបានជំរុញចលនានេះ ដោយបន្ទោសអ្នកបង្កហេតុប្រដាប់អាវុធចំពោះការប៉ះទង្គិចគ្នាយ៉ាងសាហាវ។

នៅក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក Trump បានប្រាប់អ្នកយកព័ត៌មាន Trey Yingst ថា ទីក្រុងវ៉ាស៊ីនតោនបានអនុវត្តកិច្ចខិតខំប្រឹងប្រែងសម្ងាត់ ដើម្បីបំពាក់អាវុធដល់បាតុករ ។ លោក​បាន​អះអាង​ថា ផែនការ​នេះ​មាន​ឥទ្ធិពល​តិច​តួច​ដោយ​សារ​អន្តរការី​ឃឺដ​ បាន​ចោទ​ប្រកាន់​ថា​ បាន​រក្សា​អាវុធ​ជា​ជាង​ការ​ប្រគល់​ឲ្យ​ពួកគេ។

ប្រភពដដែលបានសរសេរថាសហរដ្ឋ​អាមេរិក ​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ ​ក្នុង​ការ​ផ្គត់ផ្គង់​អាវុធ ​ដល់​ក្រុម​ដែល​ស្រប​តាម​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ទីភ្នាក់ងារ CIA ក៏ធ្លាប់បានគាំទ្រ ក្រុមបះបោរជីហាដ នៅអាហ្វហ្គានីស្ថានប្រយុទ្ធ នឹងកងកម្លាំងសូវៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top