ចិន រីករាយក្នុងការ នាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ បន្ថែមទៀតពីកម្ពុជា
ភ្នំពេញ ៖ ភាគីចិន បានរីករាយក្នុងការ នាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ បន្ថែមទៀតពីប្រទេសកម្ពុជា ខណៈរយៈពេល ៣ខែ អង្កររបស់កម្ពុជាជិត ៩ម៉ឺនតោន បាននាំចូលទៅប្រទេសចិន កើន ១៤១%។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ ។ ភាគីចិនរីករាយក្នុងការ នាំចូលផលិតផល កសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា»៕
