ព័ត៌មានអន្តរជាតិ

រុស្សីប្រកាសថ្កោលទោស ការដាក់ទណ្ឌកម្ម របស់អាមេរិកលើ វិស័យថាមពលប្រឆាំង ទៅនឹងប្រទេសគុយបា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានថ្កោលទោសការ ដាក់ទណ្ឌកម្មផ្នែកថាមពល របស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា និងបានអះអាងជាថ្មីនូវការគាំទ្រ របស់ខ្លួនចំពោះប្រទេសដែនកោះនេះ។

ក្រសួងបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល នៃការពិគ្រោះយោបល់ នយោបាយដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហាវ៉ាណា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ក៏ដូចជាការហាមឃាត់ថាមពលប្រឆាំងនឹងគុយបា។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រជាចាំ បាច់ដល់គុយបា រួមទាំងជំនួយជាសម្ភារៈ និងដើម្បីពង្រឹងកិច្ចសន្ទនា ទ្វេភាគីបន្ថែមទៀតលើគ្រប់វិស័យ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសទាំងពីរបានអះអាងជាថ្មី ពីការប្រឆាំងរបស់ពួកគេ ចំពោះវិធានការបង្ខិតបង្ខំឯ កតោភាគី ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងការប្រើប្រាស់កម្លាំង ដើម្បីដករដ្ឋាភិបាល ដែលមិនចង់បាននោះ ចេញ៕

ប្រែសម្រួល៖ស៊ុនលី

To Top