នាយករដ្ឋមន្ត្រីលីបង់អំពាវនាវ ឲ្យមានការរួបរួមជាជាតិខ្លាំងឡើង ចំពេលដែលសង្គ្រាម កំពុងបន្តបែបនេះ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សយានៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសលីបង់កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងបន្ត ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារឯកភាពជាតិ និងការកសាងរដ្ឋឡើងវិញ។
លោកSalam បានធ្វើការលើកឡើងនេះខណៈដែលការរំលឹកខួបនៃការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលលីបង់នៅថ្ងៃទី១៣ខែមេសា ឆ្នាំ១៩៧៥។លោកបានបន្តថា គោលបំណងគឺមិនត្រឹមតែទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីកសាងរដ្ឋមួយដែលត្រឹមត្រូវ រឹងមាំ និងឯកភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀង Taif យ៉ាងពេញលេញ ដោយអំពាវនាវឱ្យកែតម្រូវរាល់ការ អនុវត្តខុស ដែលបំពានលើលិខិត និងស្មារតីរបស់ខ្លួន។
កិច្ចព្រមព្រៀង Taif ដែលបានចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ១៩៨៩ និងបានអនុម័តនៅពេលក្រោយក្នុងឆ្នាំនោះ បានបញ្ចប់សង្រ្គាមស៊ីវិលរយៈពេល១៥ឆ្នាំនៅក្នុងប្រទេសលីបង់ ហើយបានអះអាងឡើងវិញនូវសិទ្ធិអំណាច របស់រដ្ឋាភិបាលលីបង់នៅភាគខាងត្បូង។
គួរឲ្យដឹងដែរថាក្រុមហេសបូឡាហ៍បានចូលក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល-អ៊ីរ៉ង់ កាលពីថ្ងៃទី២ខែមីនា ដោយបានបាញ់រ៉ុក្កែតពីភាគខាងត្បូងលីបង់ឆ្ពោះទៅរកអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ដែលជំរុញឱ្យអ៊ីស្រាអែលធ្វើយុទ្ធនាការយោធាកាន់តែខ្លាំងឡើងផ្តោតលើតំបន់ជាច្រើននៅទូទាំងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
