លោក Trump អះអាងថា អ៊ីស្រាអែលនិងលីបង់ ឈានទៅដល់បទឈប់បាញ់គ្នា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានព្រមព្រៀងគ្នា បន្ទាប់ពីកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា បទឈប់បាញ់នឹងចាប់ផ្តើមនៅម៉ោង៥ល្ងាច ឬត្រូវជាងម៉ោង១០សកល បន្ទាប់ពីអ្វីដែលគាត់បានពិពណ៌នាថាជា ការសន្ទនាដ៏ល្អ ជាមួយប្រធានាធិបតីលីបង់ Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។
កិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបផ្ទាល់លើកដំបូងរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៣៤ឆ្នាំ និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio លោក Trump បាននិយាយថា លោកបានដឹកនាំមន្ត្រីអាមេរិក ឱ្យធ្វើការជាមួយភាគីទាំងពីរឆ្ពោះទៅរក សន្តិភាពយូរអង្វែង។ លោក Trump ក៏បានអះអាងថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាសមិទ្ធិផលទី ១០ របស់លោក។
លោក Trump យ៉ាងណាក្តីមិនបាននិយាយអំពីសង្គ្រាម ដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហេសបូឡា បន្ទាប់ពីការលុកលុយ របស់ខ្លួននៅភាគខាងត្បូងលីបង់ នៅដើមខែមីនា ឬការប៉ុនប៉ងរបស់ខ្លួនក្នុងការបញ្ចូលប្រទេសប្រហែល១៥ភាគរយ ប្រកបដោយប្រសិទ្ធភាពនោះទេ។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុនកងកម្លាំងទ័ពអ៊ីស្រាអែល IDF បានធ្វើការវាយប្រហារដ៏ធំបំផុត របស់ខ្លួននៅទូទាំងប្រទេសលីបង់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម ដោយបានវាយលុកកណ្តាលទីក្រុង Beirut ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការ ប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី
