ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ១,៧១២,០០០នាក់

កំពង់ស្ពឺ: លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត មានភ្ញៀវទេសចរណ៍ មកដើរលេងរំហែកម្សាន្ត រយះពេលបីថ្ងៃចាប់ពីថ្ងៃទី១៤.១៥.១៦.ខែមេសាឆ្នាំ២០២៦នេះទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ១,៧១២,០០០នាក់ ។
ក. ភ្ញៀវទេសចរជាតិសរុប ១,៧០៩,០៧០នាក់ ស្នាក់នៅ  ៥,៩៦០នាក់ 
ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ១,៧០៣,១១០នាក់
ខ. ភ្ញៀវទេសចរបរទេស    ២,៩៣០នាក់ ។

ក្នុងនោះផងដែរភ្ញៀវទេសចរផ្ទៃក្នុង ដែលមកលេងកម្សាន្ត
ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៦ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ១,៦៤០,០០០នាក់ ក្នុងនោះរួមមាន៖
ក. ប្រជាពលរដ្ឋដើរលេងកម្សាន្ត ១,៦៣៧,៧១០នាក់
ខ. ភ្ញៀវទេសចរបរទេស    ២,២៩០នាក់
រម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ៧២,០០០នាក់ ក្នុងនោះរួមមាន៖ ក. ភ្ញៀវទេសចរជាតិសរុប ៧១,៣៦០ នាក់

  • ស្នាក់នៅ  ៥,៩៦០នាក់ 
  • ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៦៥,៤០០នាក់
    ខ. ភ្ញៀវទេសចរបរទេស     ៦៤០ នាក់ ។

លោកបានបន្ថែមទៀតថា កំពង់ស្ពឺសង្ក្រាន្ត រយះពេលបីថ្ងៃនេះ ផងដែកងកម្លាំងទាំងបីបាន ថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានល្អប្រសើរផងដែរ៕
ដោយ:សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតដើមអម្ពិល

To Top