លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ តែមានសិទ្ធចូលទៅ ទីកន្លែងសំងាត់របស់នុយក្លេអ៊ែរ និងអវកាសដែលត្រូវ បានការពារយ៉ាង ជិតស្និទ្ធបំផុតរបស់អាមេរិក។
ករណីទាំងនេះបានជំរុញ ឱ្យមានការរំពឹងទុក តាមអ៊ីនធឺណិតរាប់ចាប់ពីចារកម្មបរទេស រហូតដល់ការបិទបាំងរដ្ឋាភិបាលនៃការស្រាវជ្រាវយានអវកាសមនុស្សពិភពក្រៅ UFO ផងដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថាលោក ទើបតែចេញពីកិច្ចប្រជុំ មួយអំពីរឿងនេះ ដោយកត់សម្គាល់ថា វាជារឿងដ៏ធ្ងន់ធ្ងរបំផុត ។
លោកប្រធានាធិបតី បាននិយាយថា៖ខ្ញុំសង្ឃឹមថាវាគ្រាន់តែជារឿងចៃដន្យ ប៉ុណ្ណោះប៉ុន្តែយើងនឹង រកឃើញនៅសប្តាហ៍ក្រោយ។ ពួកគេខ្លះជាមនុស្សសំខាន់ ហើយយើងនឹងពិនិត្យមើលវាក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គួរឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០២៣ មក យ៉ាងហោចណាស់ បុគ្គលចំនួន១០នាក់ ដែលមានទំនាក់ទំនង ជាមួយការស្រាវជ្រាវកម្រិតខ្ពស់បានស្លាប់ ឬបាត់ខ្លួនក្រោមស្ថានភាពដ៏គួរឱ្យឆ្ងល់៕
ប្រែសម្រួល៖ស៊ុនលី
