ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា មិនមានលទ្ធភាពខ្ពស់ ក្នុងការបន្តបទឈប់បាញ់ ជាមួយនឹងអ៊ីរ៉ង់ទេ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា វាទំនងជាមិនមានលទ្ធភាពខ្ពស់ ដែលលោកនឹងបន្តបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានសម្រេចមុនពេលវាបញ្ចប់ក្នុងសប្តាហ៍នេះ ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទដោយបានបញ្ជាក់បែបនេះថា៖ ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀង សន្តិភាពត្រូវបានបញ្ចប់។

លោកបាននិយាយថា ៖ ពួកគេចង់ឱ្យខ្ញុំបើកវា។ ប្រជាជនអ៊ីរ៉ង់ចង់ឱ្យវាបើក។ ខ្ញុំមិនបើកវាទេ រហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានចុះហត្ថលេខា ។

គួរឲ្យដឹងដែរថាតម្លៃ​ប្រេង​បាន​ហក់​ឡើង​ខណៈ​ក្រុង​វ៉ាស៊ីនតោន ​បាន​រក្សា​ការ​រារាំង​របស់​ខ្លួន ហើយ​កង​ទ័ព​ជើង​ទឹក​អាមេរិក​បាន​ចាប់​កប៉ាល់​ដែល​មាន​ទង់ជាតិ​អ៊ីរ៉ង់​ កាលពី​ចុង​សប្តាហ៍បន្ថែមទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top