កងកម្លាំងយោធាអាមេរិក បើកការវាយប្រហារសាជាថ្មី សំដៅទីតាំងយោធារបស់ប្រទេសអ៊ីរ៉ង់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារសាជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ ដោយបានកំណត់យកគោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់។
យោធាអាមេរិកបានព្យាយាមលប់ចោលការគម្រាមកំហែងទាំងឡាយ និងបានកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារ លើកងកម្លាំងសហរដ្ឋអាមេរិក រួមមាន ទីតាំងបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទីតាំងបញ្ជាការ និងត្រួតពិនិត្យ ទីតាំងស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍។
បញ្ជាដែលបានធ្វើឡើងដោយក្រុមប្រចាំការក្នុងតំបន់CENTCOM បាននិយាយថា គ្មានទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកត្រូវបានវាយប្រហារទេ ដោយបន្ថែមថាខ្លួនមិនស្វែងរកការវាយប្រហារលើសពីនោះទេ។
ជាការឆ្លើយតបទីក្រុងតេហរ៉ង់បានចោទប្រកាន់ សហរដ្ឋអាមេរិកថាបានរំលោភលើបទឈប់បាញ់ ដោយវាយប្រហារនាវាអ៊ីរ៉ង់ពីរគ្រឿងនៅជិតច្រកសមុទ្រ Hormuz ហើយក្នុងពេលដំណាលគ្នាធ្វើការវាយប្រហារតាមអាកាស លើតំបន់ជនស៊ីវិលក្នុងខេត្ត Hormozgan ភាគខាងត្បូងអ៊ីរ៉ង់ និងកោះ Qeshm ក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋក្នុងតំបន់មួយចំនួនផងដែរ៕
