ព័ត៌មានអន្តរជាតិ

អាមេរិកត្រៀមបង្កើន អាវុធក្នុងស្តុកឡើងវិញ តាមរយៈផលិតកម្ម ដ៏ច្រើននៃប្រភេទមីស៊ីលថ្មី ដែលមានតម្លៃទាប

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាស ពីផែនការទិញមីស៊ីល Cruise តម្លៃទាបជាង១០០០០គ្រាប់ រួមជាមួយនឹងអាវុធល្បឿនលឿន ជាងសំឡេងដែលមានតម្លៃថោករហូត ដល់១២០០០គ្រាប់ ផ្សេងទៀតផងដែរ។

វាត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយ នៃការជំរុញដ៏សំខាន់ក្នុងការបង្កើននិងរៀបចំ កសាងឃ្លាំងស្តុកអាវុធ របស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីមានជម្លោះខ្លាំងជាច្រើននាពេលកន្លងមក។

កិច្ចខិតខំប្រឹងប្រែងនេះនឹងពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុមហ៊ុនការពារជាតិដែលកំពុងរីកចម្រើន ជាជាងក្រុមហ៊ុនអ្នកម៉ៅការចាស់ៗដែល ប្រព័ន្ធអាវុធទំនើបរបស់ពួកគេត្រូវបានរិះគន់ជាញឹកញាប់ថា មានតម្លៃថ្លៃ និងយឺតយ៉ាវខ្លាំងក្នុងការផលិត។

ក្រសួងកិច្ចការងារសង្គ្រាមបាននិយាយកាល ពីថ្ងៃពុធថាកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Anduril, CoAspire, Leidos និងZone 5ផងថា នឹងចាប់ផ្តើមកម្មវិធី Missles Containerized Missles sic តម្លៃទាបក្នុងពេលឆាប់ៗនេះ។

យ៉ាងណាក្តីមន្ទីរបញ្ចកោណមិនបានបញ្ជាក់ច្បាស់ថា អំពីប្រភេទអាវុធទាំងនោះ នោះទេ។ យ៉ាងណាក៏ដោយ សម្ភារៈផ្សព្វផ្សាយ ដែលចេញផ្សាយដោយ Anduril បានបង្ហាញថា មីស៊ីលមួយត្រូវបានបាញ់ចេញពីអ្វីដែលស្រដៀង នឹងកុងតឺន័រដឹកជញ្ជូនស្តង់ដារធម្មតា។ ប្រព័ន្ធបែបនេះអាចត្រូវបាន គេលាក់ទុកនៅលើកប៉ាល់ ដឹកទំនិញស៊ីវិលសម្រាប់ការផ្ទេរដាច់ដោយឡែក និងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល៕

To Top