សេដ្ឋកិច្ចអ៊ីស្រាអែល ធ្លាក់ចុះខ្លាំង ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់
យេរូសាឡឹម ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែលបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៣,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងត្រីមាសមុន នេះបើយោងតាមតួលេខដែលចេញផ្សាយដោយការិយាល័យស្ថិតិកណ្តាលរបស់រដ្ឋ នៅថ្ងៃអាទិត្យ។ នេះបង្ហាញពីការបញ្ច្រាស់បន្ទាប់ពីសេដ្ឋកិច្ចអ៊ីស្រាអែលបានកើនឡើង ២,៩ ភាគរយនៅក្នុងត្រីមាសទី៤ ហើយរក្សាល្បឿននោះរហូតដល់ឆ្នាំ ២០២៥។
សកម្មភាពអាជីវកម្មបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៣,១ ភាគរយនៅក្នុងត្រីមាសទីមួយ ដោយបញ្ច្រាស់កំណើន ៥,៤ ភាគរយ ខណៈដែលការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ៤,៧ ភាគរយបន្ទាប់ពីធ្លាក់ចុះ ៤,៦ ភាគរយនៅក្នុងត្រីមាសមុន។ ការិយាល័យនេះ បានសន្មតថាការធ្លាក់ចុះនេះទៅនឹងផលប៉ះពាល់នៃសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលមានរយៈពេលចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយសារតែបទឈប់បាញ់ នៅថ្ងៃទី ៨ ខែមេសា។
អ្នកវិភាគបានឲ្យដឹងថា អត្រាកំណើនផលិតផលក្នុងស្រុក សរុប GDP របស់ប្រទេសអ៊ីស្រាអែល ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយការហៅចូលកងទ័ពបម្រុង យ៉ាងទូលំទូលាយ និងការពិត ដែលថាជនជាតិអ៊ីស្រាអែលភាគច្រើនស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលសង្គ្រាម ដែលមិនបានធ្វើសកម្មភាពការងារ ដែលបម្រើទៅ ដល់សកម្មភាពសេដ្ឋកិច្ចជាតិនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
