ព័ត៌មានអន្តរជាតិ

ឥណ្ឌាតម្លើងថ្លៃប្រេងឥន្ធនៈម្តងទៀត ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមអ៊ីរ៉ង់

បរទេស៖ អ្នកលក់រាយប្រេងឥន្ធនៈរដ្ឋឥណ្ឌា នៅថ្ងៃអង្គារនេះ បានដំឡើងថ្លៃសាំង និងម៉ាស៊ូតតិចជាងមួយរូពីក្នុងមួយលីត្រ ដែលជាការកើនឡើងលើកទីពីរក្នុងមួយសប្តាហ៍ ដើម្បីស្តារការខាតបង់មួយចំនួនពីតម្លៃប្រេងឆៅដែលឡើងខ្ពស់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកចែកចាយថា បន្ទាប់ពីការតម្លើងប្រហែល ០,៩ រូពី (០,០០៩៣ ដុល្លារ) អ្នកប្រើប្រាស់នឹងចំណាយ ៩៨,៦៤ រូពីសម្រាប់សាំងមួយលីត្រនៅទីក្រុងញូវដេលី និង ៩១,៥៨ រូពីសម្រាប់ម៉ាស៊ូតមួយលីត្រ តម្លៃប្រែប្រួលទូទាំងប្រទេសដោយសារតែពន្ធក្នុងតំបន់។
 
ទោះបីជាតម្លៃសាំង និងម៉ាស៊ូតត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសឥណ្ឌាក៏ដោយ រដ្ឋាភិបាលមានឥទ្ធិពលយ៉ាងសំខាន់លើតម្លៃក្នុងនាមជាភាគទុនិកភាគច្រើននៃក្រុមហ៊ុនលក់រាយសំខាន់ៗ។
 
លេខាធិការរួមនៅក្នុងក្រសួងប្រេងបាននិយាយកាលពីថ្ងៃចន្ទថា អ្នកលក់រាយប្រេងឥន្ធនៈរដ្ឋបានខាតបង់ ៧,៥ ពាន់លានរូពីជារៀងរាល់ថ្ងៃ។ រដ្ឋាភិបាលមិនមានគម្រោងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ពួកគេទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top