លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារ សាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់។

ផ្លូវទាំង៦ខ្សែនោះរួមមាន៖
ខ្សែទី១៖ ឈ្មោះផ្លូវ ភូមិបាគូ-ផ្ទះស្រែ ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៧,៦១គ.ម ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ១១៣គ្រួសារ ស្មើនឹង ៣ ៨៧៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤៥៩២គ្រួសារ ស្មើនឹង១៧ ៦៩៦នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៧% ។

ខ្សែទី២៖ ឈ្មោះផ្លូវ វត្តព្រះធាតុ-ភូមិថ្មី ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៣៧គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបាគូ ទៅដល់ភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩១៦ គ្រួសារ ស្មើនឹង ៣ ២៥៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ៨៦៥គ្រួសារ ស្មើនឹង ១១ ០២៥នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៧,៩៣%។

ខ្សែទី៣៖P8R08 ឈ្មោះផ្លូវ ស្ថានីយ៏-ធ្លក-បឹងចក ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១១គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិស្ថានីយ៍ ឃុំកណ្តៀង ទៅដល់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៧៤៧ គ្រួសារ ស្មើនឹង ៦ ៥៣៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ២៧៧គ្រួសារ ស្មើនឹង ៨ ៣៥១នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥៣,៤៨%។

ខ្សែទី៤៖ ឈ្មោះផ្លូវ បន្ទាយត្រោក-កំពង់សំបួរ ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៤,២៧ គ.ម. ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបន្ទាយត្រោក ឃុំស្រែស្តុក ទៅដល់ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៨៤២គ្រួសារ ស្មើនឹង ៣ ១៥២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៩៦៣គ្រួសារ ស្មើនឹង ២៨ ៣៣០ នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៤,៤% ។
ផ្លូវទាំង ៤ខ្សែខាងលើនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។

ខ្សែទី៥៖ ឈ្មោះផ្លូវ ភ្នៅ-ផ្ទះព្រីង ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១២,២៦គ.ម ទទឹងតួផ្លូវ ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ទៅកាន់ភូមិដំរីស ឃុំ កោះជុំ ស្រុកកណ្តៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣៩៤គ្រួសារ ស្មើនឹង ១ ៤៩១នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៣២៧គ្រួសារ ស្មើនឹង ១៨ ៧៦៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៦,២% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦។
ខ្សែទី៦៖ ឈ្មោះផ្លូវ អូរស្ដៅ-វត្តវាល ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៤,៩៩គ.ម. ទទឹងតួផ្លូវ ៦ម៉ែត្រ តភ្ជាប់ពីភូមិអូរស្តៅ ឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ ទៅកាន់ភូមិផ្សារលើ ឃុំលលកស ស្រុកពោធិ៍សាត់ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣៨២គ្រួសារ ស្មើនឹង ១ ៥២៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ២៥៨គ្រួសារ ស្មើនឹង ៩ ៨៣៥នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅឧសភា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៣៥,៦៣%។ ខ្សែផ្លូវទី៥ និងទី៦នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។
សូមជម្រាបជូនដែរថា ក្នុងឱកាសពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៦ខ្សែខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការងារសាងសង់ ឱ្យលឿនស្របតាមកិច្ចសន្យាការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឍឍឍឍឍឍឍឍឍឍឍឍឍឍដើម្បីឱ្យផ្លូវមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕
