ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ​ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពកម្មករនិយោជិត ដែលទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួង​ រួមជាមួយថ្នាក់ដឹកនាំបេឡាជាតិ សន្តិសុខសង្គម មន្ទីរការងារខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពបងប្អូនកម្មករនិយោជិត ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចសាលាបឋមសិក្សា សាលាលេខ ៥ ស្ថិតក្នុងភូមិសាលាលេខ ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏សោកសង្រេងនេះ តំណាងថ្នាក់ដឹកនាំក្រសួង បានពាំនាំនូវការចូល រួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រួសារ និងញាតិមិត្តនៃសព ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top