ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកណ្ដាល មានឱកាសការងារជាង ១០ ០០០កន្លែង កំពុងរង់ចាំអតីតពលករ ​ត្រឡប់​មក​ពីថៃ និងអ្នក​កំពុង​ស្វែង ​រក​ការ​ងារ​ធ្វើ

កណ្ដាល៖ ខេត្តកណ្ដាល មានឱកាសការងារប្រមាណជាង ១០ ០០០កន្លែង សម្រាប់ផ្ដល់​ជូនអតីតព​លករ ត្រឡ​ប់មកពីប្រទេសថៃ និង​អ្នកកំ​ពុង​ស្វែង​រកការងារធ្វើ។ នេះបើតាមឱ្យដឹងពី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៤​ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ១៤ ០២៨​កន្លែង កំពុងរង់ចាំ​បងប្អូនអតីតព​លករត្រឡប់មកពីប្រ​ទេសថៃ និងអ្នកកំពុង​ស្វែងរកការងា​រធ្វើ នៅ​ក្នុង​វិស័យ​ឧស្សា​ហកម្ម និង​សេ​វាកម្ម។

ដើម្បីទទួលបានឱកាសការ​ងារទាំង​នោះ បងប្អូនអតីតពលក​រត្រឡប់ម​កពីប្រទេសថៃ និង​អ្នកកំពុង​ស្វែងរក​ការ​ងារធ្វើ អាចស្វែង​រកលេខ​ទំនាក់​ទំនង ឈ្មោះ​រោង​ចក្រ និង​វិស័យ​ដែល​ខ្លួន​ពេញ​ចិត្ត​បានតា​មរយៈខិត្ត​បណ្ណ​ការងាររ​បស់ក្រសួងដែលបា​នផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល៕

To Top