ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាឱ្យបើកការចូលប្រើអ៊ីនធឺណិត អន្តរជាតិឡើងវិញ 

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចេញបញ្ជាឱ្យបើកការ ចូលប្រើអ៊ីនធឺណិតអន្តរជាតិឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ជិត ៩០ ថ្ងៃ បន្ទាប់ពីសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា របាយការណ៍នេះបាន ដកស្រង់ពីប្រធានទំនាក់ទំនងសាធារណៈនៅក្រសួងទំនាក់ទំនងអ៊ីរ៉ង់។
 
យោងតាមអ្នកសង្កេតការណ៍ អ៊ីនធឺណិត NetBlocks កាលពីថ្ងៃចន្ទ គឺមាន ប្រជាជនអ៊ីរ៉ង់ភាគច្រើនមិន អាចចូលប្រើបណ្តាញអ៊ីនធឺណិត សកលបានរយៈពេល ៨៧ ថ្ងៃ ដោយមានតែពលរដ្ឋមួយចំនួន តូចប៉ុណ្ណោះដែលអាចចូលប្រើ VPN ដែលចំណាយច្រើន និងទំនើបៗដែលគេចវេសពីការរឹតបន្តឹង។
 
ដំបូងឡើយ អាជ្ញាធរ បានដាក់ការ ដាច់ប្រព័ន្ធអ៊ិនធ័រណិតចាប់ពីថ្ងៃទី ៨ ខែមករា ដើម្បីឆ្លើយតបទៅនឹង ការតវ៉ាប្រឆាំង រដ្ឋាភិបាលទូទាំងប្រទេស ដោយការ តភ្ជាប់បានវិល​ មករកភាពធម្មតាវិញ បន្តិចម្តងៗនៅក្នុងខែកុម្ភៈ មុនពេលការដាច់ថ្មីត្រូវ បានចាប់ផ្តើមបន្ទាប់ ពីការចាប់ផ្តើមនៃការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។
 ប្រែសម្រួលៈ ណៃ តុលា

To Top