DAP News
ព័ត៌មានជាតិ

លំនៅឋានអារ៉ាខាវ៉ា ២ បញ្ចប់ការសាងសង់គ្រោងអគារ១០០% បើកឱកាសឱ្យអ្នកចំណូលមធ្យមក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន

ភ្នំពេញ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី មានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវការបញ្ចប់ការសាងសង់គ្រោងអគារនៃលំនៅឋានអារ៉ាខាវ៉ា ២ ដែលជាគម្រោងទី២ បន្តពីភាពជោគជ័យដ៏ធំធេងរបស់គម្រោងទី ១ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋចូលរស់នៅយ៉ាងកុះករ។
គម្រោងនេះត្រូវបានអភិវឌ្ឍដោយផ្តោតសំខាន់លើទំនុកចិត្ត និងគុណភាពសំណង់។

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី រក្សាគោលការណ៍អភិវឌ្ឍប្រកបដោយទំនួលខុសត្រូវ ដោយមិនប្រើប្រាស់ប្រាក់កក់របស់អតិថិជនសម្រាប់បង្វិលទៅចំណាញលើការសាងសង់នោះទេ។

ការសាងសង់ទាំងមូលត្រូវបានវិនិយោគដោយទុនផ្ទាល់របស់ក្រុមហ៊ុន ក្រោមការដឹកនាំផ្ទាល់របស់ លោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី។

លំនៅឋានអារ៉ាខាវ៉ា ២ ជាគម្រោងលំនៅឋានតម្លៃសមរម្យ បែបទំនើប ដែលត្រូវបានរចនាឡើងសម្រាប់ការរស់នៅប្រកបដោយផាសុកភាព សុវត្ថិភាព និងគុណភាពជីវិតល្អប្រសើរ។

គម្រោងនេះមានគោលបំណងចូលរួមអភិវឌ្ឍសហគមន៍ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកមានចំណូលមធ្យម ក៏អាចមានលទ្ធភាពក្លាយជាម្ចាស់លំនៅឋានផ្ទាល់ខ្លួនក្នុងរាជធានីភ្នំពេញ។

គម្រោងស្ថិតនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ដែលទីតាំងសក្តានុពលក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ទីតាំងនេះមានចម្ងាយប្រមាណត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនម៉លមានជ័យ និងក្រុងតាខ្មៅ ហើយត្រឹមតែ ៥ នាទីពីផ្សារទំនើប K Mall ព្រែកត្នោត។

គម្រោងត្រូវបានរចនាតាមបែបស្ថាបត្យកម្មសាមញ្ញ តែទំនើប ដោយផ្តោតលើគុណភាព សោភ័ណភាព និងការប្រើប្រាស់លំហូរខ្យល់ និងពន្លឺធម្មជាតិឱ្យបានគ្រប់គ្រាន់ ដែលជួយបង្កើនផាសុកភាពក្នុងការរស់នៅ និងកាត់បន្ថយការចំណាយលើថាមពលអគ្គិសនី។

លំនៅឋានអារ៉ាខាវ៉ា ២ ផ្តល់ជូនជម្រើសយូនីត ២ ប្រភេទ គឺ យូនីតស្ទូឌីយោ និងយូនីតបន្ទប់គេងមួយ ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ដែលអាចបង់រំលស់ប្រចាំខែចាប់ពី $180 ឡើងទៅ ដោយគ្មានការប្រាក់រហូតដល់ទៅ ៤២ ខែ និងមិនមានប្រាក់កក់ ដែលសាកសមបំផុតសម្រាប់អ្នកធ្វើការ គ្រួសារតូច គូស្រករថ្មីថ្មោង និងសិស្សនិស្សិត។ គម្រោងក៏ផ្តល់ផងដែរនូវការផ្ទេរកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃ។

បច្ចុប្បន្ន គម្រោងកំពុងដំណើរការសាងសង់តាមផែនការដែលបានកំណត់ ដែលអាចប្រគល់សោជូនភ្ញៀវចូលរស់នៅបាននៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។

សម្រាប់ការទិញយូនីតក្នុងឱកាសដ៏ពិសេសនេះ លោកអ្នកនឹងទទួលបានទូទឹកកកមួយគ្រឿងភ្លាមៗ។ សូមប្រញាប់រួសរាន់ ព្រោះតម្លៃគម្រោងនឹងកើនឡើងបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

លំនៅឋានអារ៉ាខាវ៉ា ២ បន្តផ្តល់ជូនអតិថិជននូវសំណង់ដែលមានគុណភាព និងស្តង់ដាគ្រប់គ្រងអគារ និងការរស់នៅដ៏ល្អប្រសើរ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនា៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងបុគ្គលិកផ្នែកលក់៖ 012 582 999 / 098 999 589

To Top