ផលិតផលការពារជាតិរបស់វៀតណាមជិត ២០០ មុខ នឹងត្រូវដាក់តាំងបង្ហាញនៅឆ្នាំ ២០២៦
បរទេស៖ ផលិតផលការពារជាតិថ្មីជិត ២០០ប្រភេទ ដែលផលិតនៅវៀតណាមត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៦ ដែលបង្ហាញពីសមត្ថភាពឧស្សាហកម្មការពារជាតិដែលកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០២៦ថា ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំពិព័រណ៍ ដែលដឹកនាំដោយឧត្តមសេនីយ៍ជាន់ខ្ពស់ ភួង ស៊ីន តាន់ ដែលជាអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ។
យោងតាមគណៈកម្មាធិការ ការតាំងពិព័រណ៍នេះត្រូវបានគេរំពឹងថានឹងបង្ហាញផលិតផលការពារជាតិ និងសន្តិសុខចំនួន ៧០៤ រួមទាំងផលិតផលថ្មីចំនួន ១៩៩ ដែលបង្កើតឡើងដោយវៀតណាម។
គិតត្រឹមថ្ងៃទី ២៨ ខែឧសភា អង្គការ និងក្រុមហ៊ុនចំនួន ៧៣ មកពីប្រទេស និងដែនដីចំនួន ១៩ បានចុះឈ្មោះចូលរួម ដោយបានកក់ស្តង់ពិព័រណ៍ចំនួន ៣៧៨ ខណៈដែលក្រុមហ៊ុនបន្ថែមប្រហែល ៣០កំពុងពិភាក្សាអំពីការចូលរួម។
ប្រែសម្រួល: ណៃ តុលា
