ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ការងារដំឡើង ត្រង់ស្នូរម៉ាទ័រ ចំនួន ០១ គ្រឿង 230/22kV, 75MVA នៅអនុស្ថានីយអគ្គិសនីកោះកុង (GS52) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារដំឡើង ត្រង់ស្នូរម៉ាទ័រ ចំនួន ០១ គ្រឿង 230/22kV, 75MVA នៅអនុស្ថានីយអគ្គិសនីកោះកុង (GS52) ជូន នាយកដ្ឋានបញ្ជូនអគ្គិសនី ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។

ឯកសារដេញថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវ តាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯក ហរ ដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top