Update: ឥណ្ឌា ថ្កោលទោសការវាយប្រហារលើកប៉ាល់នៅឆ្នេរសមុទ្រអូម៉ង់ ដែលបណ្តាលឱ្យនាវិកឥណ្ឌា ៣ នាក់បាត់ខ្លួន
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោសការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម Settebello នៅឆ្នេរសមុទ្រអូម៉ង់ ដែលមាននាវិកឥណ្ឌា ២៤ នាក់នៅលើនោះ។ យោងតាមក្រសួងការបរទេសឥណ្ឌា មានមនុស្ស ២១ នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែល ៣ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្ថានទូតរបស់យើងប្រចាំនៅប្រទេសអូម៉ង់ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរអូម៉ង់ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលកំពុងដំណើរការ”។ ទីក្រុងញូវដេលីបានឲ្យដឹងថា ការវាយប្រហារលើការដឹកជញ្ជូនទំនិញនៅក្នុងតំបន់នេះគឺ “គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង” ហើយបានហៅពួកគេថា ជាលទ្ធផលផ្ទាល់នៃជម្លោះ ដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
ក្រសួងកាបរទេសឥណ្ឌា បានឲ្យដឹងថា “យើងសូមបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់យើងសម្រាប់ការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងការបញ្ចប់ការចរចាដែលកំពុងដំណើរការសម្រាប់ដំណោះស្រាយការទូត ដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចវិលត្រឡប់មកតំបន់វិញ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ត្រូវតែបញ្ចប់ ហើយការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មដោយសេរី និងគ្មានឧបសគ្គតាមរយៈផ្លូវទឹកអន្តរជាតិនៅក្នុងតំបន់ ដោយអនុលោមតាមច្បាប់អន្តរជាតិ ត្រូវតែស្តារឡើងវិញឱ្យបានឆាប់បំផុត»៕
ប្រែសម្រួល ឈូក បូរ៉ា
