ព័ត៌មានអន្តរជាតិ

Breaking News បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា ដោយសារជំងឺរាំរ៉ៃ

បេទេស៖ ព្រះនាង Bajrakitiyabha Narendira Debyavati ដែលជាបុត្រីច្បង របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា នេះបើយោងតាមព្រះបរមរាជវាំង បាននិយាយនៅថ្ងៃសុក្រ បន្ទាប់ពីមានបញ្ហាសុខភាពជាច្រើន និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា ព្រះនាងត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបាត់បង់ស្មារតីភ្លាមៗដែលបណ្តាលមកពីជំងឺបេះដូង ខណៈពេលកំពុងយាងទៅទស្សនាខេត្ត Nakhon Ratchasima ភាគឦសាន។

ព្រះនាង Bajrakitiyabha ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីបាងកកដើម្បីព្យាបាល។

ព្រះនាងបានសោយទិវង្គត នៅល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារតែការឆ្លង មេរោគក្នុងពោះ រលាកពោះវៀនធំ សម្ពាធឈាមទាប ចង្វាក់បេះដូងមិនប្រក្រតី និងបញ្ហាកំណកឈាម នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង។

ព្រះនាង Bajrakitiyabha ដែលត្រូវបានគេស្គាល់ជាទូទៅថា ព្រះនាង Pa បានប្រសូតនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៧៨ ពីព្រះអង្គម្ចាស់ Vajiralongkorn និងភរិយាដំបូងរបស់ព្រះអង្គ គឺព្រះនាង Soamsawali។
ប្រែសម្រួលៈ ណៃ តុលា

To Top