ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា ការវាយប្រហារចុងក្រោយ ដោយអាមេរិក បានធ្វើឲ្យបទឈប់បាញ់ កាលពីខែមេសា ក្លាយជារឿង ឥតប្រយោជន៍

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារថ្មី របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យបទឈប់បាញ់ខែមេសា ប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ គ្មានន័យ ។

ក្រសួងបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ របស់សហរដ្ឋអាមេរិកលើតំបន់ជាច្រើននៃប្រទេសអ៊ីរ៉ង់ និងសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទំនួលខុសត្រូវចំពោះផលវិបាក គ្រោះថ្នាក់ខ្លាំង នៃការវាយប្រហារជាថ្មី ។

ឧក្រិដ្ឋកម្ម និងការវាយប្រហារយ៉ាងទូលំទូលាយ របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់គឺស្ថិតក្នុង ការរំលោភយ៉ាងធ្ងន់ធ្ងរ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង គោលការណ៍ច្បាប់អន្តរជាតិជាមូលដ្ឋាន ដោយអំពាវនាវឱ្យគោរពអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដី។

អ៊ីរ៉ង់ក៏បានព្រមានដែរថា ការប្រើប្រាស់ របស់កងទ័ពអាមេរិកលើទឹកដី និងកន្លែងនានានៃប្រទេសមួយចំនួន នៅអាស៊ីខាងលិច ដើម្បីរៀបចំ និងអនុវត្ត ការវាយប្រហារ យ៉ាងខ្លាំងក្លា ប្រឆាំងនឹងអ៊ីរ៉ង់ បានដាក់រដ្ឋទាំងនោះ នៅខាងអ្នកឈ្លានពាន ថែមទៀតផង ។

គួរឲ្យដឹងដែរថាអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈានដល់បទឈប់បាញ់គ្នានៅថ្ងៃទី ៨ ខែមេសា បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល ៤០ ថ្ងៃ ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងតេហរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍បានផ្លាស់ប្តូរ សំណើរតាមរយៈការសម្រុះសម្រួលរបស់ប៉ាគីស្ថាន ហើយបាននិងកំពុងធ្វើការ លើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់ជម្លោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top