event

ពិព័រណ៍កសិកម្មអន្តរជាតិ AGRI Cambodia 2026 លើកទី៨ នឹងត្រឡប់មកវិញនៅចុងខែសីហានេះ

ភ្នំពេញ៖ កម្មវិធីពិព័រណ៌ AGRI Cambodia 2026 បានត្រឡប់វិញហើយ ដែលនឹងប្រព្រឹត្ដឡើងនៅថ្ងៃទី ២៦​ – ២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ។

កម្មវិធីតាំងពិព័រណ៍នេះដែរ ត្រូវបានរៀបចំដោយ​ VEAS ដោយមានការសហការពីសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងមានគាំទ្រពី ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីស្ថាប័ននាៗ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី ៨ ក្នុងបំណងដើម្បីភ្ជាប់ទំនាក់ទំនងនិងចែករំលែកពីការ រីកចម្រើននិងនវានុវត្តន៍ ក្នុងវិស័យកសិកម្មនៅអាស៊ីអាគ្នេយ៍។ បន្ថែមពីលើនេះដែរគឺដើម្បីប្រមូលផ្តុំ ស្ថាប័ន និងក្រុមហ៊ុនដែលនៅក្នុងវិស័យកសិកម្ម ដើម្បីស្វែងរកភាពជាដៃគូ និងឱកាសវិនិយោគ ផ្សេងៗ។

នៅក្នុងឆ្នាំនេះដែរ​ មានការចូលរួមតាំងពិព័ណ៍ពីផ្នែកផេ្សងៗដូចជា៖
-​ ថ្នាំជំនួយផលិតផលកសិកម្ម និង ការការពារផលិតផល (Agrochemicals & Crop Protection)
-​ គ្រាប់ពូជ និងសម្ពារៈជំនួយការដាំដំណាំ (Seeds & Planting Materials)
-​ ម៉ាស៊ីន និងឧបករណ៍ជំនួយកសិកម្ម (Agricultural Machinery & Equipment)
-​ ការកែច្នៃ និងការវេចខ្ចប់ផលិតផលកសិកម្ម (Agri-Processing & Packaging)

  • កសិកម្មឌីជីថល និងកសិកម្មឆ្លាតវៃ ( Digital & Smart Agriculture)
  • ដំណោះស្រាយប្រកបដោយនិរន្តរភាព ( Sustainable Solutions)

កសិកម្មគឺជាវិស័យមួយដឺសំខាន់សម្រាប់ប្រទេសកម្ពុជា នៅឆ្នាំ ២០២៤ កម្ពុជាបាននាំផលិតផលចេញប្រមាណជា ៨.៨២ លានតោន ដែលមានតម្លៃប្រហែលជា ៥លាន ដុល្លា សហរដ្ឋអាមេរិក។ ការនាំចេញនេះត្រូវបានកើនឡើងរហូតដល់ ៧.៣ លានតោននៅពាក់កណ្តាលឆ្នាំ ២០២៥ រួមមាន អង្ករ, អង្ករ, ដំឡូងមី, ស្វាយចន្ទី, ពោត, ស្វាយ, មៀន និងម្រេច ដែរជាផលិតផលនាំចេញច្រើនជាងគេ៕

To Top