ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈវិនិយោគិនពិចារណា លើកិច្ចព្រមព្រៀងលើសង្គ្រាមអ៊ីរ៉ង់ និងភាពមិនប្រាកដប្រជា នៅតែបន្តកើតមានច្រកសមុទ្រ Hormuz

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចទៀត នៅថ្ងៃពុធ ដែលបន្តការធ្លាក់ចុះនៃវគ្គមុន ខណៈដែលវិនិយោគិនបានវាយតម្លៃ កិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាភាពមិនប្រាកដប្រជាលើការបន្តការដឹកជញ្ជូនឡើងវិញ ទាំងស្រុងតាមរយៈច្រកសមុទ្រ Hormuz បានកំណត់ការធ្លាក់ចុះបន្ថែមទៀតក៏ដោយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 16 សេន ឬ 0.2% មកនៅត្រឹម 78.80 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 25 សេន ឬ 0.3% មកនៅត្រឹម 75.80 ដុល្លារក្នុងមួយបារ៉ែល។

ស្តង់ដារប្រេងឆៅទាំងពីរបានធ្លាក់ចុះប្រហែល 5% សម្រាប់វគ្គទីពីរជាប់ៗគ្នានៅថ្ងៃអង្គារ ដើម្បីឈរនៅកម្រិតទាបបំផុតក្នុងរយៈពេលបីខែ ដោយសារក្តីសង្ឃឹមថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងអនុញ្ញាតឱ្យប្រេងហូរកាត់ច្រកសមុទ្រ Hormuz ។

លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities Investment បាននិយាយថា “ទីផ្សារប្រេងបានធ្លាក់ចុះវិញ ដោយសារការរំពឹងទុកថា ច្រកសមុទ្រ Hormuz នឹងបើកដំណើរការឡើងវិញបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ៕
ប្រែសម្រួលៈ ណៃ តុលា

To Top