រដ្ឋាភិបាលចិន ចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល
ថ្ងៃទី១៧ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដើម្បីបង្ហាញពីទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការអំពីអភិបាលកិច្ចសកលរបស់ប្រទេសចិន និងប្រមូលផ្តុំគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល។
សៀវភៅសបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ផ្តួចផ្តើមពីទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា និងផ្តួចផ្តើមពីការអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់ បរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ។
សៀវភៅសបានចែងទៀតថា បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក៏ទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័សពីប្រទេសនិងអង្គការអន្តរជាតិជិត១៦០ហើយមានប្រទេសជាង៦០បានចូលរួម “ក្រុមមិត្តនៃអភិបាលកិច្ចសកល ”យ៉ាងសកម្ម ដែលបានបំពេញបន្ថែមស្ថិរភាពនិងកម្លាំងចលករដ៏មានតម្លៃសម្រាប់ពិភពលោកដែលមានភាពច្របូកច្របល់៕
