អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា ប្រធានាធិបតីអ៊ីរ៉ង់ និងអាមេរិកបានចុះហត្ថលេខារួចរាល់ដោយអនឡាញ រវាងគ្នាចំពោះកិច្ចព្រមព្រៀងសន្តិភាព
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump បានចុះហត្ថលេខារួចរាល់ហើយទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរស្តីពីការបញ្ចប់សង្គ្រាម៕
ប្រែសម្រួល៖ស៊ុនលី
