លោក ត្រាំ អរគុណចំពោះអព្យាក្រឹតភាព របស់ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី ក្នុងសង្គ្រាមអ៊ីរ៉ង់
បរទេស៖ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាអំពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា «អព្យាក្រឹត» ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា មេដឹកនាំទាំងពីរមិនបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយបន្ទាប់ពីការអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ក្នុងជម្លោះថា «ខ្ញុំគ្រាន់តែចង់អរគុណពួកគេ ពីព្រោះពួកគេបានធ្វើឱ្យវាកាន់តែប្រសើរឡើងច្រើន»។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសន្និសីទ ក្រុមប្រទេស G7 ក្នុងទីក្រុង Evian-les-Bains ប្រទេសបារាំង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកដឹងគុណចំពោះមេដឹកនាំដែលបាននៅឆ្ងាយពីជម្លោះ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ គឺផ្ទុយស្រឡះពីការអត្ថាធិប្បាយរបស់លោកលើសម្ព័ន្ធមិត្តអាមេរិក ពីប្រទេសជប៉ុនទៅអឺរ៉ុប ដែលលោកបានរិះគន់ចំពោះការមិនបានជួយក្នុងប្រតិបត្តិការយោធា ឬកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីសម្អាតច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដែលអ៊ីរ៉ង់រារាំង។
ប្រែសម្រួលៈ ណៃ តុលា
