ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យអង្គការណាតូ​ ធ្វើការស្វែងរកយ៉ាងម៉ត់ចត់លើតួនាទី របស់ខ្លួននៅក្នុងសន្តិភាព និងស្ថិរភាពពិភពលោក

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិន​ បានជំរុញឱ្យអង្គការណាតូ​ កែតម្រូវការយល់ឃើញខុសរបស់ខ្លួនអំពីប្រទេសចិន និងបញ្ឈប់ការញុះញង់ការប្រឈមមុខដាក់គ្នា និងការផ្លាស់ប្តូរការស្តីបន្ទោស។

លោក Lin Jian អ្នកនាំពាក្យបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ​ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ទាក់ទងនឹងប្រទេសចិន​ ដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ទាក់ទងនឹងជម្លោះអ៊ុយក្រែនថា “ក្នុងនាមជាសំណល់សង្គ្រាមត្រជាក់ អង្គការណាតូត្រូវ​ឆ្លុះបញ្ចាំង​យ៉ាងម៉ត់ចត់អំពីតួនាទី​ ដែលខ្លួនបានដើរតួ ជាមួយនឹងផលប៉ះពាល់បែបណាទៅលើសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោកសព្វថ្ងៃនេះ”។

លោក Rutte ត្រូវបានគេរាយការណ៍ថា​ បានលេីកឡេីងថា ប្រទេសចិន​ បានគាំទ្ររុស្ស៊ី​ ក្នុងការគេចវេសពីទណ្ឌកម្ម និងផ្គត់ផ្គង់ទំនិញប្រើប្រាស់ពីរយ៉ាង។

លោក Lin បានសង្កត់ធ្ងន់ថា ប្រទេសចិន​ មិនបានផ្តល់អាវុធប្រល័យជីវិតដល់ភាគីណាមួយនៃជម្លោះនោះទេ ហើយបានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើទំនិញប្រើប្រាស់ពីរយ៉ាង។

លោកបានគូសបញ្ជាក់ថា​ ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិន​ បានរក្សាជំហរគោលបំណង និងយុត្តិធម៌ ដោយខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបញ្ចប់អរិភាព និងលើកកម្ពស់ការចរចាសន្តិភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top