សៀវភៅ «The Father» កម្ពុជាមិនមែនគ្រាន់តែជាគោលដៅទេសចរណ៍ ឬទីផ្សារវិនិយោគធម្មតានោះ ទេ ប៉ុន្តែជាទឹកដីនៃឱកាស និងស្ថិរភាពដែលពិភពលោក
ភ្នំពេញ៖តាមរយៈសៀវភៅ «The Father» កម្ពុជាមិនមែនគ្រាន់តែជាគោលដៅទេសចរណ៍ ឬទីផ្សារវិនិយោគធម្មតានោះ ទេ ប៉ុន្តែជាទឹកដីនៃឱកាស និងស្ថិរភាពដែលពិភពលោកមិនគួរមើលរំលង។
នេះគឺជាសារដ៏មានឥទ្ធិពលដែលពិភព លោកកំពុងទទួលបាន តាមរយៈទំព័រសៀវភៅលំដាប់អន្តរជាតិ “The Father Who Shielded and Never Left”។
បច្ចុប្បន្ន ស្នាដៃនិពន្ធរបស់លោកស្រី ហ្វារី មួយក្បាលនេះ មិន ត្រឹមតែអង្រួនចិត្តអ្នកអានធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងបំពេញតួនាទីជា «ស្ពានសេដ្ឋកិច្ច និងវប្បធម៌» យ៉ាងសំខាន់ ដោយប្រែក្លាយខ្លួនទៅជាមេដែកឆក់ទាញការចាប់អារម្មណ៏ពីសំណាក់វិនិយោគិនបរទេស និងភ្ញៀវ ទេសចរអន្តរជាតិឱ្យមកកាន់កម្ពុជាកាន់តែច្រើនឡើង។
នៅក្នុងពិភពជំនួញ អ្វីដែលវិនិយោគិនខ្លាចរអានបំផុតគឺ “ហានិភ័យ និងអស្ថិរភាព”។ សៀវភៅមួយក្បាលនេះ បានចូលទៅលុបបំបាត់ក្តីបារម្ភទាំងនោះ តាមរយៈការលាតត្រដាងពីយុទ្ធសាស្រ្តដឹកនាំ និងការសម្រេចចិត្តដ៏ ម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាគ្រឹះស្ថានដ៏រឹងមាំក្នុងការកសាង និងរក្សាសន្តិភាព។
នៅពេលដែលធុរជនបរទេសបានអាន និងយល់ស៊ីជម្រៅពីខឿនសន្តិភាពពិតប្រាកដដែលមិនមែនកើតឡើងដោយចៃដន្យ ប៉ុន្តែចេញពីការលះបង់សាច់ស្រស់ឈាម ស្រស់របស់អ្នកដឹកនាំ។ ស្ថិរភាពនយោបាយរយៈពេលវែង៖ ដែលធានាដល់ការការពារទុន និងការរីកលូតលាស់នៃអាជីវកម្មរបស់ ពួកគេ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យពួកគេមើលឃើញកម្ពុជាក្នុងរូបភាពថ្មី ជាដែនដីដែលមានសុវត្ថិភាពខ្ពស់ និងសក្តិ សមបំផុតក្នុងការបោះទុនវិនិយោគរយៈពេលវែង។
សៀវភៅនេះមិនត្រឹមតែនិយាយពីនយោបាយនោះទេ ប៉ុន្តែវាបានបង្កប់នូវព្រលឹងជាតិ វប្បធម៌នៃការរួមរស់ និង ភាពរឹងមាំរបស់ប្រជាជនកម្ពុជា។ ការរៀបរាប់ពីការងើបឈរឡើងវិញដ៏អស្ចារ្យរបស់កម្ពុជា បានធ្វើឱ្យអ្នកអាន អន្តរជាតិមានអារម្មណ៍ស្ងើចសរសើរ និងចង់មកឃើញទឹកដីផ្ទាល់ ចង់មកស្គាល់ប្រជាជនដ៏រឹងមាំ និងចង់មក ស្វែងយល់ពី “ភាពខ្លាំង” របស់កម្ពុជាដោយផ្ទាល់ភ្នែក។
ស្របពេលដែលអន្តរជាតិកំពុងប្រើ ប្រាស់សៀវភៅនេះជា “មគ្គុទ្ទេសក៍” ស្វែងយល់ពីកម្ពុជា តម្រូវការនៅក្នុងស្រុក ក៏បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ មហាជន ជាពិសេសយុវជនជំនាន់ក្រោយ កំពុងទាមទារ និងទន្ទឹងរង់ចាំ កំណែប្រែជាភាសាខ្មែរយ៉ាងខ្លាំង។
គម្រោងបកប្រែជាភាសាជាតិ នឹងក្លាយជាឱកាសមាសសម្រាប់កូនខ្មែរគ្រប់រូបក្នុងការយល់ដឹងពីតម្លៃពិតនៃ “មរតកសន្តិភាព” ដែលកំពុងផ្តល់ផលឱ្យពួកគេមានឱកាសសិក្សា និងប្រកបការងារ ដោយរលូននៅថ្ងៃនេះ។
រៀនសូត្រពីរបៀបដែលថ្នាក់ដឹកនាំកសាងទំនុកចិត្តលើឆាកអន្តរជាតិ ដើម្បីយកទៅអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត។
សៀវភៅ “The Father Who Shielded and Never Left” ពេលនេះបានដើរហួសពីបន្ទាត់នៃសៀវភៅអាន កម្សាន្តទៅហើយ វាគឺជាឧបករណ៍យុទ្ធសាស្ត្រដែលកំពុងជួយផ្សព្វផ្សាយពី កេរ្តិ៍ឈ្មោះធ្វើឱ្យពិភព លោកកាន់តែ ស្គាល់ កាន់តែគោរព និងកាន់តែចង់មកផ្សារភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជាសម័យថ្មី៕
