Feature

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំក្នុងយុទ្ធនាការដាំជួសកូនដើមក្ងោកបន្ថែមនិងកាត់តម្រឹមមែកដើមក្ងោកដែលកំពុងលូតលាស់នៅតាមបណ្តោយផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ ១៥០០ ក្នុងស្រុកវាលវែង

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំផ្ទាល់ក្នុងយុទ្ធនាការដាំជួសកូនដើមក្ងោកបន្ថែម និងកាត់តម្រឹមតុបតែងមែកដើមក្ងោកដែលកំពុងលូតលាស់ នៅតាមបណ្តោយដងផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដែលជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ ស្ថិតនៅចំណុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សកម្មភាពនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត,ប្រធានមន្ទីរបរិស្ថានខេត្ត, ក្រុមការងាររដ្ឋបាលស្រុក រួមមាន មន្ត្រីរាជការសាលាស្រុកវាលវែង អាជ្ញាធរមូលដ្ឋានឃុំ-ភូមិ ព្រមទាំងយុវជនស្រុក និងឃុំជាច្រើនរូប។

យុទ្ធនាការបៃតងនេះ ធ្វើឡើងក្នុងគោលបំណង៖

-លើកកម្ពស់សោភ័ណភាព៖ បង្កើនភាពទាក់ទាញ និងភាពស្រស់បំព្រងនៅតាមដងផ្លូវអន្ទង់អាំង ដែលជាដងផ្លូវទេសចរណ៍ដ៏ល្បីល្បាញ។

-ថែរក្សាបរិស្ថាន៖ ជំរុញការលូតលាស់នៃដើមក្ងោកដែលបានដាំរួចឱ្យកាន់តែមានរបៀបរៀបរយ និងមានសុខភាពល្អ។

-បំផុសស្មារតីស្រឡាញ់ធម្មជាតិ៖ ចូលរួមបង្កើតគម្របបៃតង និងបំផុសចលនាស្រឡាញ់បរិស្ថាន ក្រោមស្មារតី «រួមគ្នាដើម្បីភាពស្រស់បំព្រងនៃធម្មជាតិបៃតង»៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top