លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យ
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមស្មារតីមនុស្សធម៏ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសមាជិកអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមគ្រួសារ កាលពីវេលាម៉ោង១៥.០០នាទីរសៀល នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថនិងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ នាយទាហាន មន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលខណះពេលនេះកំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់ ស្ថិតនៅបណ្តោយផ្លូវលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ខណៈនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងក្រុមការងារអមតំណើរបានបន្តសំណេះសំណាល អបអរសាទរចំពោះ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលទទួលបាននូវសមាជិកគ្រួសារថ្មី និងសូមជូនពរម្តាយនិងកូនមានសុខភាពល្អបរិបូរណ៍ ឆ្លាតវៃ និងនាំមកនូវសំណាង ស្នាមញញឹម ព្រមទាំងសុភមង្គលពេញផ្ទះដល់គ្រួសារផងដែរ ជាពិសេសជាទឹកចិត្តដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភជាថវិការចំនួន ៤០០,០០០រៀល(សែសិបមុឺនរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖អង្ក ១បាវ(៥០Kg),មី២កេស,ទឹកសុទ្ធ ២កេស និងភេសជ្ជៈ ២កេស ដែលសរុបជាថវិការចំនួន ៧១០,០០០រៀលថែមទៀតផង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានបន្តពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងចូលរួមអបអរសាទរពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះលោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ និងភរិយា ព្រមទាំងក្រុមគ្រួសារ ថែមទៀតផងដែរ។

លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ និងលោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយានិងក្រុមគ្រួសារ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយឥតឧបមា និងថ្លែងបានអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានសួរសុខទុក្ខដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាពេលនេះ ព្រមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួននិងឧបត្ថម្ភជាសម្ភារៈគ្រឿងឧបភោគបរិភោគដល់គ្រួសាររបស់លោកផងដែរ៕



