ប្រទេសចិន បន្ថែមអង្គភាពចំនួន ១០ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ខ្លួនបានសម្រេចចិត្តបន្ថែមអង្គភាពចំនួន ១០ របស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន Aveox, Inc. ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ស្របតាមច្បាប់ និងបទប្បញ្ញត្តិត្រួតពិនិត្យ ការនាំចេញរបស់ប្រទេស ស្តីពីការគ្រប់គ្រងការនាំចេញ របស់របរប្រើប្រាស់ពីរយ៉ាង។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួង វិធានការនេះត្រូវបានធ្វើឡើង ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ និងបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ចាប់ពីថ្ងៃប្រកាសនេះតទៅ ប្រតិបត្តិករនាំចេញត្រូវបានហាមឃាត់មិនឱ្យនាំចេញវត្ថុប្រើប្រាស់ពីរយ៉ាងទៅកាន់អង្គភាពចំនួន ១០ ដែលរួមមានក្រុមហ៊ុន Red Cat Holdings, Inc., Teal Drones, Inc., IMSAR, Jaia Robotics, Inc., Ball Aerospace & Technologies Corp., Oshkosh Defense, L3Harris Maritime Services, Inc., MP Materials Corp., និង USA Rare Earth, Inc.។
អង្គការ និងបុគ្គលមកពីប្រទេស ឬតំបន់ណាមួយត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្តល់វត្ថុប្រើប្រាស់ពីរយ៉ាងដែលមានប្រភពមកពីប្រទេសចិន ទៅកាន់អង្គភាពដែលបានរៀបរាប់ខាងលើ។ យោងតាមសេចក្តីថ្លែងការណ៍ សកម្មភាពនាំចេញដែលកំពុងបន្តពាក់ព័ន្ធនឹងត្រូវបញ្ឈប់ភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ ដោយឡែកមួយ អ្នកនាំពាក្យក្រសួងបានពន្យល់ថា វិធានការនេះត្រូវបានធ្វើឡើង បន្ទាប់ពីទង្វើខុសច្បាប់របស់រដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងការបន្ថែមក្រុមហ៊ុនចិនបន្ថែមទៀតទៅក្នុងបញ្ជីក្រុមហ៊ុនដែលជាប់ទាក់ទងនឹងយោធាចិន៕
ប្រែសម្រួល ឈូក បូរ៉ា
