លោក JD Vance បញ្ជាក់ថា ច្រកសមុទ្រហ័រមូស បើកឡេីងវិញ ហេីយ IAEA នឹងត្រឡប់ទៅអ៊ីរ៉ង់វិញ
ស្វីស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស បើកឡេីងវិញ ហើយប្រេងឆៅ និងឧស្ម័នធម្មជាតិកំពុងឆ្លងកាត់ច្រកមួយនេះ ខណៈដែល IAEA ក៏នឹងត្រឡប់ទៅអ៊ីរ៉ង់វិញផងដែរ។
លោកបានថ្លែងនៅពេលដែលលោកបានថ្លែងសុន្ទរកថាបន្ទាប់ពីវគ្គដំបូងនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់នៅរមណីយដ្ឋាន Buergenstock ភាគកណ្តាលប្រទេសស្វីសថា “យើងចង់បង្កើតយន្តការមួយ សម្រាប់រក្សាច្រកសមុទ្រហ័រមូស ឱ្យបើកចំហ។ វាបើកចំហឡេីងវិញហើយ”។
លោកបានបន្ថែមថា តម្លៃឧស្ម័ន និងតម្លៃប្រេងធ្លាក់ចុះ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាប់លានបារ៉ែលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលមិនធ្លាប់ហូរពីមុនមក។
ច្រកសមុទ្រហ័រមូស គ្រប់គ្រងប្រហែល ២០ភាគរយនៃលំហូរប្រេងតាមសមុទ្ររបស់ពិភពលោក។ អ៊ីរ៉ង់ បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ សហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវកងទ័ពជើងទឹកដោយកំណត់គោលដៅលើកប៉ាល់ដែលធ្វើដំណើរទៅ និងមកពីអ៊ីរ៉ង់។
លោក Vance ក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់បានយល់ព្រមអញ្ជើញអធិការកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ត្រឡប់មកប្រទេសរបស់ពួកគេវិញ៕
